khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការកិច្ចចំពោះមុខ (Comité de vigilance) ជាផ្នែកមួយនៅក្នុងគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ទៅម៉ោង៩:៣០នាទី នៅសណ្ឋាគារ Fairmont Le Reine Élizabeth ទីក្រុង Montréal ប្រទេស កាណាដា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការកិច្ចចំពោះមុខ (Comité de vigilance) ជាផ្នែកមួយនៅក្នុងគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាព ឯកឧត្តម Christophe-André FRASSA ប្រធានគណៈកម្មការនយោបាយ ជាអគ្គប្រតិភូស្តីទី នៃសភាប្រើភាសាបារាំង និងជាសមាជិកព្រឹទ្ធសភាបារាំង។ សមាសភាពនៃគណៈកម្មាធិការកិច្ចចំពោះមុខ មាន បេណាំង កាមឺរុន កម្ពុជា កាណាដា បារាំង លុចហ្សំបួរ ស្វីស កាមេរូន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត